8. ហើយពីក្រុងបេថាស និងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចទ្រង់យកបានលង្ហិនយ៉ាងសន្ធឹកដែរ។
9. កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌវាយពួកពលទ័ព របស់ហាដារេស៊ើរទាំងអស់ហើយដូច្នោះ
10. នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្តីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ និងលង្ហិន មកថ្វាយដែរ
11. ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ
12. គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាលេក ហើយនឹងរបឹបដែលបានយកពីហាដារេស៊ើរជាកូនរេហុប ស្តេចក្រុងសូបាផង។