២ សាំយូអែល 11:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ

18. នោះ​យ៉ូអាប់​ចាត់​ម្នាក់ ឲ្យ​នាំ​ដំណឹង​ទៅ​ទូល​ដល់​ដាវីឌ ពី​រឿង​ចំបាំង

19. លោក​បង្គាប់​អ្នក​នោះ​ថា កាល​ណា​ឯង​បាន​រាប់‌រៀប​ទូល​ពី​រឿង​ច្បាំង​ដល់​ស្តេច​រួច​ហើយ

20. នោះ​បើ​សិន​ជា​ស្តេច​ទ្រង់​ក្រោធ ហើយ​បន្ទោស​ថា ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​អី​ម៉្លេះ តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់ ពី​លើ​កំផែង​មក​ទេ​ឬ​អី

២ សាំយូអែល 11