២ របាក្សត្រ 9:17-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. មួយ​ទៀត ស្តេច​ទ្រង់​ធ្វើ​បល្ល័ង្ក​ភ្លុក​១​យ៉ាង​ធំ ស្រោប​ដោយ​មាស​សុទ្ធ

18. មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​២​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ

19. និង​រូប​សិង្ហ​១២ ឈរ​នៅ​ទាំង​សង​ខាង​នៃ​ថ្នាក់​ជណ្តើរ​ទាំង​៦​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ

២ របាក្សត្រ 9