1. ពួកជនទាំងឡាយ នៅស្រុកយូដា ក៏លើកអូសៀស ដែលមានព្រះជន្ម១៦ឆ្នាំហើយ តាំងឡើងជាស្តេចជំនួសអ័ម៉ាស៊ីយ៉ា ជាព្រះបិតា
2. អូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលព្រះបិតាបានផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់
3. កាលអូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាម ជាយេកូលា ជាអ្នកក្រុងយេរូសាឡិម។
4. ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាព្រះបិតាទ្រង់បានធ្វើ។