២ របាក្សត្រ 20:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី)

3. យ៉ូសា‌ផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា

4. ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។

5. រីឯ​យ៉ូសា‌ផាត ទ្រង់​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំ​មុខ​ទីលាន​ថ្មី នៅ​កណ្តាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា

២ របាក្សត្រ 20