២ របាក្សត្រ 19:6-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ចៅ‌ក្រម​ទាំង​នោះ​ថា ចូរ​ពិចារណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំ‌ជំរះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ពេញ​ព្រះ‌ហឫ‌ទ័យ​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំ‌ជំរះ​នោះ​ដែរ

7. ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សំរេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​សេចក្ដី​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លំអៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង។

8. មួយ​ទៀត យ៉ូសា‌ផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ

២ របាក្សត្រ 19