6. រួចស្តេចអេសាទ្រង់នាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះទៅសង់ក្រុងកេបា និងមីសប៉ាវិញ។
7. នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ
8. ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង និងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ