16. ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកយូដា
17. អ័ប៊ីយ៉ា និងពួកទ័ពទ្រង់ ក៏ប្រហារសំឡាប់គេយ៉ាងសំបើម មានពួកអ៊ីស្រាអែល សុទ្ធតែជាមនុស្សជ្រើសរើស បានដួលស្លាប់អស់៥សែននាក់
18. នៅវេលានោះពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជំនះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ