22. រេហូបោមទ្រង់តាំងអ័ប៊ីយ៉ា ជាបុត្រានៃនាងម្អាកាទុកជាបុត្រធំ គឺជាប្រធានក្នុងពួកបងប្អូនទាំងប៉ុន្មាន ដើម្បីតាំងឡើងជាស្តេច
23. ទ្រង់ក៏ធ្វើដោយឆ្លាត គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។