17. តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ
18. រួចមកស្តេចរេហូបោម ទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសំឡាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡិម
19. គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជវង្សនៃដាវីឌដរាបដល់សព្វថ្ងៃនេះ។