២ ពេត្រុស 2:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្តី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្តី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។

4. ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្តី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​វិញ

5. ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ៍​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ​ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្តី​សុចរិត

6. ហើយ​បើ​ទ្រង់​បាន​បញ្ឆេះ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​កាត់​ទោស ឲ្យ​ត្រូវ​ហិន‌វិនាស​សាប‌សូន្យ​ទៅ ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្តី​ទមិល​ល្មើស

២ ពេត្រុស 2