21. ស្តេចបាប៊ីឡូនក៏សំឡាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
22. ឯពួកជន ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានទុកឲ្យសល់នៅក្នុងស្រុកយូដា នោះទ្រង់ក៏តាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើគេ
23. រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង
24. កេដាលាក៏ស្បថនឹងគេ ហើយនឹងពួកគេទាំងប៉ុន្មាន ដោយពាក្យថា កុំឲ្យខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្តីសុខ