២ ពង្សាវតារក្សត្រ 15:36-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ។

37. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​ចាត់​រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ឲ្យ​ទៅ​ទាស់​នឹង​ពួក​យូដា

38. យ៉ូថាម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​ជា​មួយ​នឹង​ពួក​អយ្យកោ នៅ​ក្នុង​ក្រុង​ដាវីឌ ជា​អយ្យកោ រួច​អ័ហាស ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

២ ពង្សាវតារក្សត្រ 15