21. រីឯដំណើរឯទៀតពីមណាហិម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
22. មណាហិមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចពេកាហ៊ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
23. នៅឆ្នាំទី៥០ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ា ជាបុត្រមណាហិម ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន២ឆ្នាំ
24. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25. ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ និងអើកុប ហើយអើរីយេ ក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារីទៅ ក៏មានពួកកាឡាត៥០នាក់ នៅជាមួយនឹងលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួសទ្រង់