២ ពង្សាវតារក្សត្រ 15:10-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គ្រា​នោះ​សាលូម ជា​កូន​យ៉ាបេស បាន​ក្បត់ ហើយ​ធ្វើ​គត់​ទ្រង់​នៅ​ចំពោះ​ប្រជា‌ជន​ទាំង‌ឡាយ រួច​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

11. រីឯ​ដំណើរ​ឯ​ទៀត​ពី​សាការី នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

12. នេះ​ហើយ​ជា​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេហ៊ូវ​ថា គឺ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ដរាប​ដល់​៤​ដំណ ការ​នោះ​ក៏​កើត​មក​ដូច្នោះ​មែន។

13. ឯ​សាលូម ជា​កូន​យ៉ាបេស ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ឆ្នាំ​ទី​៣៩ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១​ខែ

២ ពង្សាវតារក្សត្រ 15