29. ប៉ុន្តែ ត្រង់ឯអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះយេហ៊ូវមិនបានលែងប្រព្រឹត្តតាមទេ
30. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្តីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ
31. តែយេហ៊ូវមិនបានប្រុងប្រយ័ត្ន និងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែល ធ្វើបាបតាមនោះទេ។
32. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល គឺហាសែលទ្រង់មកវាយសាសន៍អ៊ីស្រាអែល នៅអស់ទាំងព្រំដែនស្រុករបស់គេ
33. ចាប់តាំងពីទន្លេយ័រដាន់ទៅខាងកើត គឺស្រុកកាឡាតទាំងអស់ ជាស្រុករបស់ពួកកាឌ់ ពួករូបេន និងពួកម៉ាន៉ាសេ ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន ជាស្រុកកាឡាត និងស្រុកបាសានទាំងមូល