10. រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ និងអាហារសំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិត របស់អ្នករាល់គ្នាផង
11. ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
12. ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន
13. ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធាដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង
14. គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា