22. យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្ដីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង
23. រីឯទីតុស គាត់ជាគូកនធ្វើការជាមួយនឹងខ្ញុំ នៅចំពោះអ្នករាល់គ្នា ឯពួកបងប្អូនយើងខ្ញុំឯទៀតនោះ គេជាពួកអ្នកដែលពួកជំនុំទាំងប៉ុន្មាន ចាត់ឲ្យធ្វើការ ហើយជាសិរីល្អនៃព្រះគ្រីស្ទ
24. ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្ដីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។