1. ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។
2. ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ
3. ខ្ញុំនិយាយដូច្នេះ មិនមែនចង់ប្រកាន់ទោសដល់អ្នកណាទេ ដ្បិតខ្ញុំបាននិយាយអំពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តយើងខ្ញុំ ឲ្យបានស្លាប់ឬរស់ជាមួយគ្នា
4. ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ
5. ដ្បិតកាលយើងខ្ញុំបានចូលទៅក្នុងស្រុកម៉ាសេដូន នោះយើងខ្ញុំឥតមានសេចក្ដីស្រាកស្រាន្ត ខាងសាច់ឈាមសោះ មានសុទ្ធតែសេចក្ដីលំបាកវិញ គឺនៅខាងក្រៅមានសេចក្ដីតតាំង ហើយខាងក្នុងមានសេចក្ដីភ័យខ្លាច
6. តែព្រះអង្គដែលកំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកំសាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់
7. មិនមែនដោយគាត់មកដល់តែប៉ុណ្ណោះ គឺដោយព្រោះសេចក្ដីក្សេមក្សាន្ត ដែលបានកំសាន្តចិត្តគាត់ ពីដំណើរអ្នករាល់គ្នាដែរ គាត់បានប្រាប់ពីសេចក្ដីសង្វាត សេចក្ដីទុក្ខព្រួយ និងសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដល់ខ្ញុំ បានជាខ្ញុំមានចិត្តអររឹតតែខ្លាំងឡើង