8. ដូច្នេះ គេក៏ចាត់ឲ្យទៅ ប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា តើត្រូវឲ្យយើងធ្វើដូចម្តេចនឹងហឹបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ គេឆ្លើយថា ចូរនាំយកទៅឯក្រុងកាថទៅ ដូច្នេះ គេក៏នាំយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែល ទៅឯទីនោះ
9. កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្តីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា
10. ដូច្នេះ គេក៏នាំយកហឹបនៃព្រះទៅឯក្រុងអេក្រុនទៀត កាលបានដល់អេក្រុនហើយ ពួកក្រុងនោះស្រែកឡើងថា គេបានយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសំឡាប់យើង និងពួកយើងផងហើយ
11. នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្តីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់
12. ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។