7. ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន។
8. នោះដាវីឌទូលសួរអ័គីសថា តើទូលបង្គំបានធ្វើខុសអ្វីខ្លះ ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ ដរាបដល់ថ្ងៃនេះ នោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ
9. អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែ ពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ
10. ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបំរើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ
11. ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។