1. រីឯនៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម នោះមានមនុស្សម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំៗ ជាកូនអេលីហ៊ូវៗ ជាកូនថូហ៊ូវៗ ជាកូនស៊ូភ អ្នកនោះជាពួកអេប្រាតា
2. គាត់មានប្រពន្ធ២ មួយឈ្មោះហាណា មួយទៀតឈ្មោះពេនីណា ឯពេនីណានាងមានកូន តែនាងហាណាគ្មានកូនទេ
3. រាល់តែឆ្នាំ គាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះ មានហុបនី និងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា
4. លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា
5. តែបានចែកដល់ហាណា១ជា២វិញ ដ្បិតគាត់ស្រឡាញ់ហាណាជាង តែព្រះយេហូវ៉ាទ្រង់បានបង្ខាំងផ្ទៃនាង
6. គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្តីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ