១ របាក្សត្រ 9:23-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ដូច្នេះ គេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន

24. មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង

25. ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ

26. ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ និង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

27. គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។

28. មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​ពេល​វេលា

29. មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើល​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង

30. មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប

31. ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន

32. ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក។

១ របាក្សត្រ 9