64. ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងតំបន់នៅជុំវិញ ទៅពួកលេវី
65. គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
66. មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ
67. ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងតំបន់នៅជុំវិញ ក្រុងកេស៊ើរ និងតំបន់នៅជុំវិញ
68. ក្រុងយ៉ុកមាម និងតំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន និងតំបន់នៅជុំវិញ
69. ក្រុងអាយ៉ាឡូន និងតំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងតំបន់នៅជុំវិញ