១ របាក្សត្រ 28:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

2. រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មាន​ព្រះ‌បន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សំរាប់​ឲ្យ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​បាន​សំរាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សំរាប់​ការ​ស្អាង​នោះ​ដែរ

១ របាក្សត្រ 28