12. ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13. គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14. ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15. ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16. ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
17. ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់
18. ត្រង់ទ្វារប៉ារបើរខាងលិច មាន៤នាក់ចាំនៅត្រង់ថ្នល់ ហើយ២នាក់នៅត្រង់ទ្វារប៉ារបើរនោះ