11. ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស និងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែ១វិញ។
12. ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់៤នាក់នេះ
13. ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន និងម៉ូសេ ហើយអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ជាដរាបទៅ
14. តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូល ក្នុងពូជអំបូរលេវី
15. ឯកូនរបស់ម៉ូសេ គឺគើសុន និងអេលាស៊ើរ
16. ជាកូនរបស់គើសុន គឺសេបួល ជាមេ
17. កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់
18. ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
19. កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ និងយេកាមាមទី៤
20. ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ា ជាទី២។
21. ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស