5. កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6. រួចទ្រង់តាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាទ្រង់ប្រោស ឲ្យដាវីឌមានជ័យជំនះនៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
7. ដាវីឌក៏យកអស់ទាំងខែលមាស របស់ពួកទាហាន នៃហាដារេស៊ើរនាំមកឯក្រុងយេរូសាឡិម
8. ហើយពីក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
9. កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ
10. នោះលោកក៏ចាត់យ៉ូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ស្តេចដាវីឌ ដើម្បីនឹងគំនាប់ ហើយចំរើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ