១ របាក្សត្រ 14:12-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ដាវីឌ​ចេញ​បង្គាប់​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។

13. ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត

14. ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចំការ​មន​វិញ

15. រួច​កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ត្រូវ​ឲ្យ​ឯង​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ​ទ្រង់​នឹង​ចេញ​ទៅ​នៅ​មុខ​ឯង ដើម្បី​នឹង​វាយ​ពួក​ពល​ភីលីស្ទីន​ហើយ

16. ដាវីឌ​ទ្រង់​ក៏​ធ្វើ​ដូច​ជា​ព្រះ​បាន​បង្គាប់ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ

17. ដូច្នេះ កិត្តិ‌នាម​របស់​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

១ របាក្សត្រ 14