29. ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល
30. ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ
31. ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានដំរូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច
32. ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់
33. ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ
34. ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយនឹងគេដែរ