១ របាក្សត្រ 12:25-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26. ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27. ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

28. ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង

១ របាក្សត្រ 12