23. ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ
24. គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ
25. គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
26. ឯមនុស្សខ្លាំងពូកែ ក្នុងពួកពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម
27. សាំម៉ូត ជាអ្នកស្រុកហារ៉ូ ហេលែស ជាអ្នកស្រុកពេឡូន