១ ពង្សាវតារក្សត្រ 9:26-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ស្តេច​សាឡូ‌ម៉ូន​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដំម

27. ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បំរើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បំរើ​របស់​សាឡូ‌ម៉ូន

28. គេ​ក៏​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន។

១ ពង្សាវតារក្សត្រ 9