26. ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់
27. ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ស្តេចសាឡូម៉ូន និងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ
28. បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក និងចំបើងសំរាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
29. ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ