35. បន្ទាប់មក មានម្នាក់ជាសិស្សពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា សូមឲ្យវាយខ្ញុំចុះ តែអ្នកនោះមិនព្រមវាយទេ
36. គាត់ក៏ប្រាប់ថា ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ានោះមើល កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសំឡាប់អ្នក ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហ១មកប្រទះ ហើយសំឡាប់ទៅ
37. រួចគាត់ជួបនឹងម្នាក់ទៀត ប្រាប់ថា សូមឲ្យអ្នកវាយខ្ញុំចុះ អ្នកនោះក៏វាយគាត់ឲ្យមានរបួស