1. គ្រានោះ បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ទ្រង់មក មានស្តេចរង៣២អង្គនៅជាមួយនឹងទ្រង់ ព្រមទាំងសេះ និងរទេះចំបាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
2. ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលដូច្នេះថា
3. មាសប្រាក់របស់ឯងជារបស់ផងអញវិញ ហើយប្រពន្ធកូនទាំងប៉ុន្មានរបស់ឯង ដែលមានរូបល្អបំផុត នោះសុទ្ធតែរបស់ផងអញដែរ