6. ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺអ័ហាប់បានដើរផ្លូវ១តែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវ១ទៀតតែឯងដែរ។
7. កាលអូបាឌាកំពុងតែដើរទៅ នោះអេលីយ៉ាមកប្រទះ ហើយលោកក៏ស្គាល់អេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា នេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬអី
8. លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ
9. តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសំឡាប់ខ្ញុំដូច្នេះ