១ ពង្សាវតារក្សត្រ 16:32-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ទ្រង់​ក៏​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី

33. អ័ហាប់​ទ្រង់​ធ្វើ​រូប​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​ក្រោធ

34. នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ហ៊ីអែល ជា​អ្នក​ក្រុង​បេត-អែល ក៏​សង់​ក្រុង​យេរីខូរ​ឡើង​វិញ កាល​គាត់​ដាក់​ជើង​កំផែង​ចុះ នោះ​អ័ប៊ីរ៉ាម ជា​កូន​ច្បង​ក៏​ស្លាប់​ទៅ ហើយ​កាល​រៀប‌ចំ​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ពៅ​ក៏​ស្លាប់​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​យ៉ូស្វេ​ជា​កូន​នុន។

១ ពង្សាវតារក្សត្រ 16