29. លុះបានតាំងឡើងជាស្តេចហើយ នោះទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់ ដែលនៅក្រុងស៊ីឡូរ
30. ដោយព្រោះអំពើបាបដែលយេរ៉ូបោមបានធ្វើ ព្រមទាំងឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តតាមដែរ ជាអំពើដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្តីក្រោធ។
31. រីឯដំណើរឯទៀតពីណាដាប និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
32. អេសា និងប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។