១ ពង្សាវតារក្សត្រ 10:27-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប

28. ឯ​អស់​ទាំង​សេះ​របស់​សាឡូ‌ម៉ូន នោះ​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច​គេ​ទិញ​មក​ទាំង​ហ្វូង តាម​ដំឡៃ​១​ហ្វូងៗ

29. គេ​ក៏​នាំ​រទេះ​ចំបាំង​ពី​ស្រុក​អេស៊ីព្ទ​មក ១​ថ្លៃ​៦០០​រៀល ហើយ​សេះ​១​ថ្លៃ​១៥០ គេ​ក៏​ទិញ​ដឹក‌នាំ​មក សំរាប់​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ពួក​ស្តេច​ស្រុក​ស៊ីរី​យ៉ាង​ដូច្នោះ​ដែរ។

១ ពង្សាវតារក្សត្រ 10