24. ហើយប្រជាជន ក្នុងលោកទាំងមូល គេរកចង់ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញាទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះទ័យ
25. គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ
26. សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង និងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ