13. ក៏នឹងទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្តីដែលមិនគួរគប្បីទៀតផង
14. ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ
15. ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ
16. បើមានអ្នកជឿណា ទោះប្រុសឬស្រីដែលមានម្តាយមេម៉ាយ នោះត្រូវជួយផ្គត់ផ្គង់ឲ្យផង កុំឲ្យផ្ទុកលើពួកជំនុំឡើយ ដើម្បីឲ្យពួកជំនុំបានផ្គត់ផ្គង់ដល់ពួកអ្នក ដែលពិតជាមេម៉ាយនោះវិញ។