១ ថែស្សាឡូនីច 4:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មួយ​សោត​ទៀត បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌អម្ចាស់​យេស៊ូវ​ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ដូច​ជា​បាន​ទទួល​បង្គាប់​ពី​យើង​ខ្ញុំ​រួច​ហើយ

2. ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​បញ្ញត្ត​ដែល​យើង​ខ្ញុំ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ហើយ

3. ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្តី​កំផិត​ចេញ

4. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នីមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រសើរ

5. មិន​មែន​ដោយ​សេចក្តី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ

6. កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង

១ ថែស្សាឡូនីច 4