អេសេគាល 7:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក

18. គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា

19. គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត អស់​ទាំង​ប្រាក់ និង​មាស​របស់​គេ​នឹង​ជួយ​ឲ្យ​គេ​រួច នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន គេ​នឹង​មិន​ស្កប់​ចិត្ត​ឡើយ ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ពី​ព្រោះ​គឺ​របស់​នោះ​ឯង ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន

20. ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ

21. អញ​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ​ទុក​ជា​រំពា និង​ដល់​ពួក​អាក្រក់​នៅ​ផែនដី​ទុក​ជា​របឹប ហើយ​ពួក​នោះ​នឹង​ធ្វើ​បង្អាប់​ទៅ

22. អញ​នឹង​បែរ​មុខ​ចេញ​ពី​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង​របស់​អញ​ដែរ និង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។

23. ចូរ​ធ្វើ​ច្រវាក់​ចុះ ពី​ព្រោះ​ស្រុក​នេះ​មាន​ពេញ​ដោយ​ទោស​ជា​កំចាយ​ឈាម ហើយ​ទី​ក្រុង​ដ៏​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត

24. ដូច្នេះ អញ​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត​ឲ្យ​មក សាសន៍​នោះ​នឹង​ចាប់​យក​ផ្ទះ‌សំបែង​របស់​គេ​បាន អញ​នឹង​បំបាត់​សេចក្ដី​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ​ដែរ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​អាប់‌ឱន​ចុះ

អេសេគាល 7