24. អញបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។
25. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ
26. ឯក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងអញ ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
27. គឺក្នុងកាលដែលអញបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនអញជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន