អេសេគាល 38:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដើម្បី​នឹង​ចាប់​យក​របឹប និង​រំពា ហើយ​ត្រឡប់​ដៃ​ទៅ​ទាស់​នឹង​ទី​ខូច​បង់ ដែល​មាន​មនុស្ស​អាស្រ័យ​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្តា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចំរើន​បាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ក៏​នៅ​ចំ​កណ្តាល​ផែនដី

13. ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។

14. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ

15. ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា

អេសេគាល 38