18. ការដែលឯងរាល់គ្នាបានស៊ីស្មៅ នៅទីវាលល្អ នោះតើជាការតិចតួចដល់ឯងឬ បានជាឯងជាន់ឈ្លីស្មៅដែលនៅសល់ទៀត ហើយដែលឯងរាល់គ្នាបានផឹកទឹកថ្លានោះផង បានជាឯងទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ
19. ចំណែកហ្វូងចៀមរបស់អញ វាត្រូវស៊ីស្មៅ ដែលឯងរាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលឯងបានធ្វើឲ្យល្អក់នោះវិញ។
20. ហេតុនោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់វារាល់គ្នាថា មើល អញគឺអញនេះហើយ នឹងជំនុំជំរះក្តីរបស់ចៀមធាត់ និងចៀមស្គម
21. ពីព្រោះឯងរាល់គ្នាតែងតែគះដោយចំហៀង ហើយនឹងស្មា ក៏បុះអស់ទាំងចៀមខ្សោយដោយស្នែង ដរាបដល់បានកំចាត់កំចាយគេទៅបាត់
22. ដូច្នេះ អញនឹងជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ ហើយអញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម