1. លុះដល់ថ្ងៃទី១ ខែផល្គុន ក្នុងឆ្នាំទី១២ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើមឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង
3. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលាតលប់អញគ្របលើឯង ដោយសារហ្វូងមនុស្សយ៉ាងធំ គេនឹងទាញឯងឡើងមកជាប់ក្នុងលប់របស់អញ
4. នោះអញនឹងទុកឯងចោលនៅលើដីគោក អញនឹងបោះឯងចោលទៅនៅទីវាលទទេ ហើយនឹងឲ្យសត្វហើរលើអាកាសទាំងប៉ុន្មាន មកទំលើឯង ក៏នឹងចំអែតសត្វនៅដីទាំងមូលដោយសារឯងដែរ
5. អញនឹងដាក់សាច់ឯងនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ដោយគំនរសាកសពឯងដែរ
6. អញនឹងស្រោចផែនដី ជាកន្លែងឯងហែលទឹកនោះ ដោយឈាមរបស់ឯង រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយឯងដែរ