អេសេគាល 25:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ហេតុ​នោះ​មើល អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ អញ​នឹង​ប្រគល់​ឯង​ទៅ​សំរាប់​ជា​របឹប​ដល់​សាសន៍​ដទៃ អញ​នឹង​កាត់​ឯង​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​ឯង​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ អញ​នឹង​បំផ្លាញ​ឯង​បង់​នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ

9. ហេតុ​នោះ មើល អញ​នឹង​បើក​ស្រុក​ម៉ូអាប់ ឲ្យ​ចំហ​ខាង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​នៅ​ក្បែរ​ព្រំ‌ដែន​គេ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម

10. ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​ពួក​កូន​ចៅ​អាំម៉ូន ពី​កណ្តាល​អស់​ទាំង​សាសន៍​ទៅ

11. អញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

អេសេគាល 25