16. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន អញនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង
17. អញនឹងសំរេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញទំលាក់សេចក្ដីសងសឹកទៅលើគេ។